Posts

Showing posts from January, 2021

អ្នកជិតខាងរបស់ខ្ញុំ(gay novel )

Image
ខ្ញុំបាទឈ្មោះរតនា ជាកូនប្រុសច្បងនៅក្នុងគ្រួសារអាជីករលក់ដូរមួយក្នុងទីរួមខេត្តព្រៃវែង ម៉ាក់របស់ ខ្ញុំគឺជាស្រ្តីពូកែម្នាក់ និងប៉ិនប្រសព្វខាងរកស៊ីលក់ដូរណាស់គាត់គឺជាអាជីករលក់មាសនៅក្នុងផ្សារចំណែក ប៉ារបស់ខ្ញុំគាត់គឺជាអាជីវករលក់ទឹកសណ្តែកបោះដុំ។ ក្រោយពីបញ្ចប់ ការសិក្សា ថ្នាក់ទី១២ ដើម្បីបន្តយក បរិញ្ញាបត្រ ខ្ញុំបាទបានសំរេចចិត្ត ឃ្លាតពីស្រុកកំណើតខេត្តព្រៃវែង មករស់នៅទីក្រុងភ្នំពេញក្នុងផ្ទះជួល មួយនៅម្តុំបឹងកក់ ដែលបច្ចុប្បន្នទីកន្លែងនេះត្រូវបានគេ អភិវឌ្ឍន៍ធ្វើជាទីក្រុងរណប។ ក្នុងរយៈពេលមួយខែ ដំបូងខ្ញុំដូចជាមិនសូវទម្លាប់សោះព្រោះផ្ទះដែលខ្ញុំបានជួលនេះគឺមាន សភាពស្ងប់ស្ងាត់ ព្រោះថាបន្ទប់សង ខាងដែលនៅជាប់នឹងបន្ទប់របស់ខ្ញុំពុំទាន់មានអ្នកណាមកជួលនៅឡើយទេ ជាហេតុធ្វើ អោយខ្ញុំមាន អារម្មណ៍អផ្សុកព្រោះគ្មានអ្នកណាជជែកលេងជាមួយ។ ពេលវេលា ចេះតែកន្លងផុតទៅ បើកភ្នែក បិតភ្នែក បីខែបាន កន្លងផុតទៅហើយ មានថ្ងៃមួយនៅពេលដែលខ្ញុំត្រឡប់ពីមហាវិទ្យាល័យ មកដល់ក្នុងបន្ទប់វិញ ខ្ញុំ ហាក់ដូចជាមានអារម្មណ៍ថាប្លែកព្រោះខ្ញុំបានឮ សំលេងក្តុងក្តាំងចេញពីបន្ទប់ខាងស្តាំ ជាប់នឹងបន្ទប់របស់ ខ្ញុំ ស្តាប់មួយសន្ទុះទើបខ្ញុំដឹងថា វាគឺជាសំលេង ដែលអ្នកជិតខាងថ្មីគេទើប...