We Zone (តំបន់យើង)
តើវាជាជម្ងឺពីកំណើត ឬក៏ជាតំណពូជដែលកើតមកស្ថិតក្នុង ប្រភេទLGBTQ (ក្រុមមនុស្សស្រឡាញ់ភេទ ដូចគ្នា)តើវាខុសមែនទេប្រសិនជាយើងកើតមកស្ថិតក្នុងប្រភេទនោះ ពួកយើងមិនអាចរើសជាតិកំណើត ឬទីកន្លែង កើតបានទេ ពួកយើងក៏ដូចជាមនុស្សទូទៅផងដែល គឺតែងតែត្រូវការសេចក្តីស្រលាញ់ការអោយតម្លៃ របស់បុគ្គល ឬមជ្ឍដ្ឋានរស់នៅជុំវិញខ្លួន ដើម្បីរស់នៅក្នុងសង្គមដូចមនុស្សទូទៅ ប៉ុន្តែក្រុមពួកយើងតែងតែត្រូវបានមជ្ឍដ្ឋាន ជុំវិញខ្លួនមិនអោយតម្លៃ មើលងាយស្អប់ខ្ពើម ទាំងដែលពួកយើងមិនបានធ្វើអ្វីខុសសោះ បើអាចរើសជាតិកំណើត បាន ពួកយើងក៏មិនជ្រើសរើសកើតមកស្ថិត ក្នុងប្រភេទនេះផងដែល ព្រោះត្រូវបានគេមិនអោយតម្លៃជាមនុស្សស្មើរ គេឯងតាំងពីចាប់ផ្តើមដឹងក្តីមកម្លេះ វាជាទល្ហីកមួយធ្វើអោយខ្ញុំបាទបានខិតខំលាក់បាំងអ្វីដែលជាខ្លួនឯងរហូតមក ដល់បច្ចុប្បន្ន។ សួស្តីបាទវាជាអារម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំបាទ ឈ្មោះ វីរៈ ស្ថិតនៅក្នុងវ័យ២៨ឆ្នាំ ជាមន្ត្រីរាជការបំរើការ នៅក្នុងស្ថាប័នរដ្ឋមួយកន្លែង ស្ថិតក្នុងខេត្តកំពង់ចាម ខ្សែរជីវិតរបស់ខ្ញុំត្រូវបានរៀបចំចាត់ចែងមកវាធ្វើអោយមនុស្ស គ្រប់គ្នាមើលមក គឺជោគជ័យគោតសសើរស្ងប់ស្ញែងណាស់ មានការងារល្អ មានមុខរបររកស៊ីផ្ទាល់ខ្លួន មានគ្រួសារ ដ៏មានសុភ...